ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម


អាទិត្យ ២៩ វិច្ឆិកា, ២០១៥ ម៉ោង ០៩:៥៨

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពបុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំង ថ្មចម្ងាយប្រហែល៥០០ម៉ែត្រ បង្កអោយភ្ញាក់ផ្អើល នៅខាងលិចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សពត្រូវគេស្គាល់ឈ្មោះ ញិ សៀ អាយុ៥២ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើតាមការបំភ្លឺពីក្រុមគ្រួសារអោយដឹងថា នៅល្ងាចថ្ងៃកើតហេតុ គាត់ស្រវឹងស្រា ហើយដេញវាយប្រពន្ធ ពេលនោះប្រពន្ធបានរត់ចេញពីផ្ទះ ។ បន្ទាប់មក អ្នកភូមិឃើញគាត់ (ជនរងគ្រោះ) ជិះទូកទៅមើលមងគាត់ ដែលដាក់ក្នុងអាងទឹក ត្រពាំងថ្មនៅខាងលិច ភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ តែមិនបានឃើញត្រឡប់មកផ្ទះទេ ។

លុះដល់វេលាម៉ោងខាងលើ មានអ្នកភូមិដែលគេទៅមើល មងក្បែរនោះដែរប្រទះឃើញ សាកសពអណ្តែតក្បែរទូក មិនដឹងជាគាត់លង់ទឹស្លាប់ តាំងពីពេលណានោះទេ ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានមកនិងអូសសាកសពឡើងមកគោក ដើម្បីពិនិត្យ តែក្រោយពីពិនិត្យរួច ពុំឃើញមានស្លាកស្នាមអ្វី ប្លែកនោះទេ រួចបានប្រគល់សព អោយទៅក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណីខ្មែរ៕

ដេញ​ប្រពន្ធ ​ចេញពី​​ផ្ទះ​ជួល​រួច នាំ​ស្រី​ស្នេហ៍​ មក​ឡើង​ឋាន​សួ​គ៌


អាទិត្យ ២៩ វិច្ឆិកា, ២០១៥ ម៉ោង ១០:៣៨

​រាជ​ធានីភ្នំពេញ ៖ បណ្តេញ​ប្រពន្ធ​ចេញពី​បន្ទប់​​ជួល​​នាំ​សហា​យមក​ដេក​លើ​ផ្ទះ​ ប្រពន្ធ​ទៅ​រករឿង​​ ត្រូវ​ប្តី​ស្រែ​កថា «​ចោរ​ៗ» ​បង្ក​ហិង្សា​ផ្អើល​អ្នក​ជិត​កាលពី​វេលា​ម៉ោង​​២​និង​៣០​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ វិច្ឆិកា ២០១៥​ ​​នៅ​ផ្លូវ​27BT បន្ទប់​ជួល​លេខ​១០​ ស្ថិតនៅ​ភូមិ​សន្សំ​កុសល​១​ ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​ ។

​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ ឆាយ ធា​វី​ន អាយុ​៣៣​​ឆ្នាំ ​​ជា​មេផ្ទះស្នាក់​ផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ​មាន​ស្រុក​កំណើត​ភូមិ​កំពង់​ភ្នំ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​ចំណែក​​ស្ត្រី​ជា​សហាយ​ឈ្មោះ គី​ម យី អាយុ​ជាង២០​​​ឆ្នាំ ជា​បុគ្គលិក​ហាង​​ខារ៉ាអូខេ ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ​រីឯប្តី​​ឈ្មោះ ព្រុំ  ប៉ុណ្ណា អាយុ​៣១​ឆ្នាំ ​ជា​អ្នក​​បើក​បរ​រថយន្ត​រត់​តាក់​ស៊ី​ម៉ែត្រ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ខណ្ឌ​ជ្រោយចង្វារ ។

​ម្តាយ​ស្ត្រី​ជា​ប្រពន្ធ​ បាន​ប្រាប់​ថា មុន​ដំបូង​កូនស្រី​​គាត់​​​សុំ​គាត់​ទៅ​រកការងារ​ធ្វើ​រស់នៅ​ផ្ទះ​ជួល​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ម្តុំ​គល់​ស្ពាន​ជ្រោយចង្វារ ដែល​ផ្ទះ​ជីដូន​របស់​បុរស​ជា​ប្តី​ក៏​បាន​ទាក់ទង​ស្គាល់គ្នា​រហូត​ស្រឡាញ់​គ្នា​បានជា​ប្តី​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​រយៈពេល​១១​ឆ្នាំ​​ និង​មាន​កូន​២នាក់ ​ស្រី​​អាយុ​១០​ឆ្នាំ និង​កូនប្រុស​អាយុ​៦​ឆ្នាំ ​ហើយ​បាន​មក​ជួល​ផ្ទះ​កន្លែង​កើតហេតុ​ស្នាក់​នៅ ។ ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មិនសូវ​ចុះសម្រុង​​គ្នា​​ទេ ដោយសារ​ប្តី​​តែងតែ​វាយដំ​ប្រពន្ធ​ជា​ញឹកញាប់​ និង​លួច​ទាក់​ទង​ស្រី​​ផ្សេង​ជា​ច្រើន​​​លើក​​មក​ហើយ លើក​ចុង​ក្រោយ​នេះ​រយៈពេល​ជាង​មួយ​ឆ្នាំ​​ ​ដែល​បុរស​ជា​ប្តី​ប្រកប​របរ​រត់តាក់ស៊ី​ម៉ែត្រ​ ពេល​យប់​ហើយ​លួច​ទាក់ទង​ស្រី​ថ្មី​ដែល​ជានា​រី​ខារ៉ាអូខេ​ និង​បាន​ទៅ​​ចូល​រួម​ខួបកំណើត​ជាមួយ​គ្នា​ ​ថតឱប​ថើប​គ្នា​ បង្ហោះ​​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុក​ប្រពន្ធ​ឃើញក៏​​មាន​ការ​​ឈ្លោះប្រកែក​គ្នា ​​ហើយ​​ត្រូវ​ប្តី​វាយ​​ម៉ាទូរស័ព្ទ​ ​​​។

លុះ​ក្រោយមក​ទៀត ​មានកា​រកាំរកូស​​គ្នា​ រហូតបុរស​ជា​ប្តី​​បណ្តេញ​ប្រពន្ធ​ឲ្យ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​នៅ​ម្តុំ​ផ្សារ​ប៉េសេ​ សង្កាត់បឹង​ទំពុន ខណ្ឌមានជ័យ ប្រមាណ​​ជាមួយ​អាទិត្យ​ ​បុរស​ជា​ប្តី​​ក៏​បាន​នាំ​​​ស្រី​ស្នេហ៍មក​ដេក​នៅ​លើ​ផ្ទះ​ ទើប​នៅ​យប់​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​និង​ម្តាយ​រួមទាំង​បងប្អូន​ប្រុស​សរុប​ទាំងអស់​៥​នាក់​​ ​នាំ​គ្នា​ទៅ​សួរនាំ​ស្ត្រី​ជា​សហា​យ ​ហេតុ​អី​បានជា​មក​នៅ​លើ​ផ្ទះ​នេះ​ទៅ​វិញ ​ក៏​ត្រូវ​ស្ត្រី​រូប​នោះ​ទូរស័ព្ទ​ហៅ​ប្តី​ឱ្យ​​មក​ ​ពេល​ប្តី​​មក​ដល់​ឃើញ​បងប្រុស​របស់​ប្រពន្ធ​នៅ​ឈរ​មុខ​ផ្ទះ​ជួល​ក៏​បាន​ស្រែក​ថា​«ចោរ​ៗ» ​សំណាង​ហើយ​ដែល​ប្រជាពលរដ្ឋ ចាក់សោ​ផ្ទះ​ចេញ​មក​មិន​ទាន់​កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ។ មិនតែប៉ុណ្ណោះ​​ បុរស​ជា​ប្តីបាន​យក​កាំបិត​ពី​ម្តាយ​របស់​គេ​មក​កាប់​ខ្ទេច​ម៉ូតូ​២​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG-8911 ​និង​ស្គូពី​មី​នី ពណ៌​ក្រហម អត់​ស្លាក​លេខ​ និង​អូស​យក​ទៅ​ទុក​ក្នុង​បន្ទប់​ជួល​ចាក់សោ​​របង​បន្ទប់​ជួល ​​ពួក​គាត់​នៅ​អង្គុយ​ខាង​មុខ​ផ្ទះ​រង់ចាំ​សមត្ថកិច្ចមក​យក​ម៉ូតូ​វិញ ​។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា ​កូនស្រី​​​គាត់​មក​ផ្ទះ​ជួល​វិញ​គ្រាន់តែ​ចង់​សួរនាំ​ស្ត្រី​ជា​សហាយ​ប៉ុណ្ណោះ​មិន​បាន​បង្ករឿងអី​ទេ តែ​នាង​បាន​ទូរស័ព្ទ​ហៅ​ប្តី​មក​ដល់​ទើប​បង្ក​ទៅ​ជា​ហិង្សា​កាប់​ម៉ូតូ​២​គ្រឿង​​ទៅ​​វិញ ទោះបីជា​មន្ត្រី​​កង​រាជ​អាវុធហត្ថ​ទៅ​ជួយ​អន្តរាគមន៍​ ក៏​ភាគី​​ខាង​បុរស​ជា​ប្តី​មិន​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​ដែរ ។

ចំណែក​បុរស​ជា​ប្តី​វិញ ​បាន​អះអាង​ថា គាត់​ជា​អ្នក​រត់​តាក់ស៊ី​ពេល​យប់​តែងតែមាន​ម៉ូយ​ជា​ស្រី​ៗ​ច្រើន​ណាស់ ហើយ​ប្រពន្ធ​គាត់​តែងតែ​ប្រចណ្ឌ​រករឿង​គាត់​ជា​ប្រចាំ ​ប្រពន្ធ​​គាត់​ជា​អ្នកធ្វើការ​នៅ​ភោជនីយដ្ឋាន​របស់​បងស្រី​គាត់​នៅ​ម្តុំ​វត្ត​ភ្នំ នៅ​វេលា​ម៉ោង​១២​​រំលង​អធ្រាត្រ​គាត់​តែងតែ​ទៅ​ទទួល​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​​ប្រពន្ធ​ផឹក​ស្រវឹង​ជា​រៀង​រាល់​យប់​​រករឿង​គាត់ និង​មានប្រុស​ៗ​ជា​ច្រើន​ទូរស័ព្ទ​មករ​ហូត​ថែម​ទាំង​សុំ​ស្រឡាញ់​ទៀត​ផង ​ដោយ​ប្រពន្ធ​របស់​គាត់​បើក​សំឡេង​ទូរស័ព្ទ​ឲ្យ​គាត់​ស្តាប់​ឮ​ធ្វើ​ឲ្យ​គាត់​​ខឹង​​ប្រពន្ធ​វិញ​ដែរ ​ ។​

បុរស​ជា​ប្តី​បាន​បន្ត​​ថា មនុស្ស​ប្រុស​ទន្លេ​១០​មិន​ស្កប់​សមុទ្រ​មួយ ប៉ុន្តែ​មនុស្ស​ប្រុស​មិនចោល​ប្រពន្ធ​កូន​ទេ កន្លង​មក ​គាត់​ធ្លាប់​ទាក់ទង​ស្រី​ម្នាក់​​ដែរ តែ​ក្រោយមក​បាន​ផ្តាច់​ការ​​ទាក់​ទង​​គ្នា​ហើយ ដោយ​នាង​បាន​វិល​ទៅ​ស្រុក​កំណើត​វិញ តែ​ប្រពន្ធ​​គាត់​​នៅ​តែ​ប្រចណ្ឌ​និង​បាននាំ​បងប្អូន​ទៅ​វាយ​បំផ្លាញ​របស់របរ​ក្នុងផ្ទះ​​​​​​រហូត​វេច​បង្វេច​រត់​ចោលគាត់​ទៅ​រស់នៅ​ជាមួយ​ម្តាយ និង​បាន​ទូរស័ព្ទ​ហៅ​ស្ត្រី​ដែល​គាត់​ធ្លាប់​ទាក់ទង​និង​បាន​ផ្តាច់ទំនាក់ទំនង​នោះ​ឲ្យ​មក​លេង​ទៀត​ផង ពេល​ដែល​នាង​មក​ពី​ស្រុក​កំណើត​អត់​កន្លែង​ស្នាក់​នៅ​គាត់​ក៏​បាន​ហៅ​ឲ្យ​មក​ស្នាក់​នៅ​​បណ្តោះអាសន្ន​សិន​​ប៉ុណ្ណោះ​ដោយ​រាប់អាន​គ្នា​ធម្មតា តែ​ប្រពន្ធ​​​គាត់​នាំ​បងប្អូន​មក​វាយ​នាង​ដល់​ផ្ទះ ​និង​ចាក់​ម្តាយ​បង្កើត​​​គាត់ទៀត លុះ​គាត់​មក​ដល់​ឃើញ​ប្អូនប្រុស​នៅ​មុខ​ផ្ទះ​ គាត់​សួរ​ថា​ មក​ផ្ទះ​គាត់​ធ្វើ​អី​ទាំង​យប់​ដូច​ចោរបែប​នេះ បែរជា​ពួក​គេ​យក​កាំបិត​ដេញ​ចាក់​រូប​គាត់​ទៅ​វិញ​​​គាត់​​ក៏​អូស​យក​បាន​ម៉ូតូ​២​គ្រឿង​ទៅ​ទុក​ក្នុង​បន្ទប់​ជួល​ហើយ​ចាក់សោ​របង​បន្ទប់​ជួល ព្រោះ​គាត់​ការពារ​សុវត្ថិភាព ហើយ​បងប្អូន​​​ខាង​របស់​ប្រពន្ធ​ក៏​បាន​​នាំ​កម្លាំង​មាន​កាំភ្លើង​និង​វិទ្យុទាក់ទង​មក​នៅ​ខាង​មុខ បន្ទប់​ជួល​របស់​គាត់​ផង​ដែរ ។

ជា​ចុង​ក្រោយ​បុរស​ជា​ប្តី​បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ​គាត់​​​ទៅ​ដាក់​ពាក្យបណ្តឹង​ហើយ​យក​ម៉ូតូ​​ទាំង​២​គ្រឿង​នេះ​ជា​ភស្តុ​តាង ​បើសិនជា​ប្រពន្ធ​របស់​គាត់​នៅ​តែ​​មិន​ស្តាប់​តាម​គាត់​ទេ​នឹង​បែក​គ្នា​ហើយ​គាត់​នឹង​យក​ស្ត្រី​ខាងលើ​នេះ​ធ្វើ​ជា​ប្រពន្ធ​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ​​ទាំង​២នាក់​ប្តី​​​ប្រពន្ធ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ ​ហៅ​ទៅ​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ខាង​ប្តី​យល់ព្រម​មិន​ដាក់​ពាក្យបណ្តឹង​ទេ ទោះបីជា​ម្តាយ​របស់​គាត់​រង​របួស​ និង​​ស្ត្រី​ដែល​ចោទ​ថា ជា​សហា​យ​ក៏​រង​របួស​​ដែរ​នោះ​ ។ ចំណែក​ខាង​ស្រី​ចង់​ដាក់​ពាក្យបណ្តឹង ​តែ​សមត្ថកិច្ច​បាន​លើក​ហេតុផល​ណែនាំ​ទើប​ភាគី​ទាំង២យល់ព្រម​មិន​ប្តឹងប្តល់​​គ្នា​ ហើយ​ម៉ូតូ​២គ្រឿង​របស់​បងប្អូន​ខាង​​ប្រពន្ធ​ក៏​បាន​ប្រគល់​ឲ្យ​វិញ ​៕​

កូន​​អកត្តញ្ញូ​ស្រវឹងស្រា​​ខឹងម្តាយ​​ស្តី បន្ទោស​ទាញ​កាំបិត​ កាប់​របួសធ្ងន់


សៅរ៍ ២៨ វិច្ឆិកា, ២០១៥ ម៉ោង ១៥:៥៤

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​យក​កាំបិត​បុ័ងតោ​កាប់​ម្តាយ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ព្រោះតែ​ខឹង​ ស្តីបន្ទោស​រូបគេ​មិន​ឱ្យ​ ផឹកស្រា និង​សេព​គ្រឿងញៀន ដែល​ហេតុការណ៍​នេះ កើតឡើង​កាល ពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​ អគារ​ការដ្ឋាន​សំណង់ មួយ​​កន្លែង ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ប៉ោយ​ប៉ែ​ត  ។

ប្រភព​បានឱ្យ​ដឹង​ថា កូន​អកត្តញូ​ខាងលើ​ឈ្មោះ​អូន អន អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ កន្លែង​កើតហេតុ និង​មក​ពី​ភូមិ​ ត្រពាំង​ថ្ងាន់ ឃុំ​-​ស្រុក​ត្រពាំង​ថ្ងាន់ ខេត្តកំពត ។ ចំណែក​ម្តាយ​រង​ គ្រោះ​ឈ្មោះ​ឈឹ​ម រ៉​ន អាយុ​៤២​ឆ្នាំ របួស​ក្បាល​២​កន្លែង ត្រូវ​បុរស​ជា​ប្តី​នាំ​ យក​ទៅ​ព្យាបាល​នៅ​គ្លីនិក ។

Make a Free Website with Yola.